លោក វណ្ណៈ សុផល
លោក វណ្ណៈ សុផល
បទពិសោធន៍វិជ្ជាជីវៈ
ចាប់ពីការចូលរួមជាមួយការិយាល័យមេធាវីសិទ្ធិស័ក្តិ ក្នុងឆ្នាំ ២០២០ លោក សុផល បានធ្វើការជាមួយអ្នកប្រឹក្សាច្បាប់ មេធាវី និងជំនួយការច្បាប់ផ្សេងទៀតនៅក្នុងក្រុមការងារផ្នែកអចលនទ្រព្យ និងសំណង់។ ក្នុងនាមជាផ្នែកមួយនៃក្រុមការងារ ផ្នែកអចលនទ្រព្យ និងសំណង់ លោកមានភារកិច្ចជួយក្នុងការតាក់តែង និងពិនិត្យមើលកិច្ចព្រមព្រៀងផ្សេងៗ រួមមានប៉ុន្តែមិនកម្រិតត្រឹមកិច្ចព្រមព្រៀងលក់ និងទិញដី/ផ្ទះ កិច្ចព្រមព្រៀងជួល កិច្ចព្រមព្រៀងកម្ចី កិច្ចព្រមព្រៀងលើការប្រកបអាជីវកម្មរួមគ្នា កិច្ចព្រមព្រៀងជាដៃគូរ កិច្ចព្រមព្រៀងសាងសង់ កិច្ចសន្យាសេវាកម្ម និងផ្សេងៗទៀត។ លោកក៏ជួយក្នុងការត្រួតពិនិត្យអនុលោមភាពតាមច្បាប់ ការផ្ទេរកម្មសិទ្ធិ ការចុះបន្ទុកហ៊ីប៉ូតែក និងការដោះបន្ទុកហ៊ីប៉ូតែក និងជួយក្នុងការដាក់ពាក្យសុំ អាជ្ញាបណ្ណ/លិខិតអនុញ្ញាតសម្រាប់អាជីវកម្មដែលទាក់ទងនឹងវិស័យនេះផងដែរ។ លោកនិយាយភាសាខ្មែរ និងភាសាអង់គ្លេស។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បរិញ្ញាបត្រនីតិសាស្រ្ត) (ឆ្នាំ២០២៣)
- បញ្ចប់កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ នៅវិទ្យាស្ថានភាសាបរទេស (ឆ្នាំ២០២៥)
