Our Team - បែល សក្ដិភក្ដី

បែល សក្ដិភក្ដី

ស្ថាបនិក និងគណៈប្រឹក្សាជាន់ខ្ពស់


  • Email: sakpheakdey.bell@sithisak-lawoffice.com


លោក បែល សក្ដិភក្ដី គឺជាស្ថាបនិក និងគណៈប្រឹក្សាជាន់ខ្ពស់នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ និងជា​សមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បទពិសោធន៍វិជ្ជាជីវៈ

លោក ភក្តី គឺជាមេធាវីដែលមានជំនាញក្នុងការអនុវត្តន៍ចំណេះដឹងផ្នែកពាណិជ្ជកម្ម សាជីវកម្ម អចលនទ្រព្យ បទប្បញ្ញត្តិ និងការអនុវត្តផ្នែកពន្ធដារ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំទាំងក្នុងវិស័យសាធារណៈ និងឯកជន គាត់មានបទពិសោធន៍ និងបច្ចេកទេសយ៉ាងល្អឥតខ្ចោះក្នុងបរិយាកាសការងារដ៏ស្មុគស្មាញ ដូច្នេះហើយ គាត់និងផ្តល់នូវ ទំនុកចិត្តនិងភាពច្បាស់លាស់ក្នុងការផ្តល់ប្រឹក្សា និងការវិភាគយ៉ាងល្អិតល្អន់ ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​ជួយ​ដល់​ក្រសួង​ ស្ថាប័នរដ្ឋាភិបាល ផ្សេងៗ​ ក្នុងការតាក់តែងច្បាប់ និងផ្តល់យោបល់លើកំណែទម្រង់នីតិបញ្ញត្តិ។

គាត់និយាយខ្មែរ បារាំង និងអង់គ្លេស

កម្រិតវប្បធម៌

• មជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសម្រាប់ការសិក្សាសន្តិសុខ នៅ សហរដ្ឋអាមេរិក (សញ្ញាបត្របញ្ចប់ការសិក្សាផ្នែកសន្តិសុខកម្រិតខ្ពស់) (ឆ្នាំ២០១៤)

• បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនិតិពាណិជ្ជកម្មប្រៀបធៀប ពីសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា  (២០០៧)
• បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនិតិពាណិជ្ជកម្មប្រៀបធៀប ពីសាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង (២០០៧)

• បរិញ្ញាបត្រនីតិសាស្ត្រ សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ ប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ឆ្នាំ២០០៥)