Our Team - សួស ឧសភា

សួស ឧសភា

សហការី


  • Email: sokponloeu.sin@sithisak-lawoffice.com


លោក សួស ឧសភា ជាមេធាវី​ នៃ​ការិយាល័យមេធាវីសិទ្ធិស័ក្តិ ។ លោកបានចូលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩។ លោកជា គណៈប្រឹក្សាជាន់ខ្ពស់ ផ្នែកវិស័យធនាគារ និងហិរញ្ញវត្ថុ និងផ្នែកវិស័យអចលនវត្ថុ និងសំណង់។

បទពិសោធន៍វិជ្ជាជីវៈ

មុន​ចូល​បម្រើ​ការងារ​នៅ​ការិយាល័យ​មេធាវីសិទ្ធិ​ស័ក្កិ លោក បាន​បម្រើការ​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី អស់រយៈពេលជាង២០ឆ្នាំ។ ក្នុងរយៈពេល០៤ឆ្នាំចុងក្រោយនៅធនាគារ គាត់បានបម្រើការជាអនុប្រធានជាន់ខ្ពស់ និងជាប្រធាននាយកដ្ឋានច្បាប់ ដែលគាត់បានទទួលចំណេះដឹងស៊ីជម្រៅមិនត្រឹមតែក្នុងបញ្ហាច្បាប់ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការគ្រប់គ្រងធនាគារផងដែរ ដោយសារគាត់បានចូលរួមក្នុងការរៀបចំផែនការ ដឹកនាំ ត្រួតពិនិត្យ គ្រប់គ្រង និង វាយតម្លៃការអនុវត្តការងារនៅក្នុងធនាគារ និងសាខារបស់ធនាគារទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីធានាបាននូវអនុលោមភាពតាមច្បាប់ បទប្បញ្ញត្តិជាតិ និងអន្តរជាតិក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

លោក មានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការផ្តល់យោបល់ដល់ធនាគារចំពោះគ្រប់ផ្នែកទាក់ទងនឹងច្បាប់ យ៉ាងទូលំទូលាយ តាំងពីការតាក់តែង ពិនិត្យកិច្ចព្រមព្រៀងជាច្រើនប្រភេទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ផ្តល់យោបល់ផ្នែកច្បាប់ទាក់ទងនឹងអភិបាលកិច្ចសាជីវកម្ម ការអនុលោមតាមសាជីវកម្ម អចលនៈទ្រព្យ និងប្រតិបត្តិការហិរញ្ញវត្ថុ និងពាណិជ្ជកម្មផ្សេងៗ។ លោកក៏មានបទពិសោធន៍ក្នុងការទំនាក់ទំនងជាមួយដៃគូរធុរកិច្ចខាងក្រៅ ដូចជាអ្នកផ្តល់កម្ចីពហុជាតិ ក្នុងការរៀបចំកិច្ចព្រមព្រៀងប្រាក់កម្ចីធំៗ និងទំនាក់ទំនងជាមួយអាជ្ញាធររដ្ឋាភិបាលមួយចំនួន ជាពិសេសធនាគារជាតិនៃកម្ពុជា ក្រសួងពាណិជ្ជកម្ម និងនិយ័តករដទៃទៀតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ក្រៅពីបម្រើការជាបុគ្គលិករបស់ធនាគារ លោក ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ASA, Plc. ដែលជាភាគទុនិកភាគច្រើនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។ អស់រយៈពេលជាង 4 ឆ្នាំ។

នៅ ការិយាល័យមេធាវីសិទ្ធិស័ក្កិ ជំនាញសំខាន់របស់គាត់ផ្តោតលើច្បាប់អចលនទ្រព្យរួមមាន៖

  • ប្រឹក្សាលើបញ្ហាទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យ និងការសាងសង់អចលនទ្រព្យ សម្រាប់គោលបំណងលំនៅដ្ឋាន និងពាណិជ្ជកម្ម។
  • បញ្ហាធនាគារ និងហិរញ្ញវត្ថុទាក់ទងនឹងការផ្តល់ហិរញ្ញប្បទានលើការទិញអចលនទ្រព្យ ការភ្ជាប់ហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ និងការសាងសង់អគារ ការផ្តល់ហិរញ្ញប្បទាន/ការផ្តល់ហិរញ្ញប្បទានឡើងវិញ សម្រាប់ការរៀបចំរចនាសម្ព័ន្ធសាជីវកម្ម។
  • ការរៀបចំ និងព្រាង កិច្ចព្រមព្រៀងអចលនទ្រព្យ រួមមាន ការលក់-ទិញអចលនទ្រព្យ កិច្ចសន្យាជួល ការបណ្តាក់ទុនរួមគ្នាសម្រាប់ការអភិវឌ្ឍន៍អចលនទ្រព្យ កិច្ចព្រមព្រៀងកាន់កាប់អចលនទ្រព្យ ក៏ដូចជារាល់ប្រតិបត្តិការនានាទាក់ទងនឹងអចលនទ្រព្យ។

កម្រិតវប្បធម៌

  • បរិញ្ញាបត្រជាន់ខ្ពស់ សាកលវិទ្យាល័យជាតិគ្រប់គ្រង (ឆ្នាំ២០០៩)
  • បរិញ្ញាបត្រនីតិសាស្ត្រ សាកល​វិទ្យាល័យ​​​ភូមិន្ទ​នីតិសាស្រ្ត និង​វិទ្យា​សាស្រ្ត​​​​សេដ្ឋកិច្ច ប្រទេស​កម្ពុជា​ ​(ឆ្នាំ១៩៩៩​)