Our Team - អៀ គុជស៊ាម

អៀ គុជស៊ាម

មេធាវី


  • អ៊ីមែល: kouchseam.ear@sithisak-lawoffice.com


លោកស្រី អៀ គុជស៊ាម ជាទីប្រឹក្សាច្បាប់ នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ ។

បទពិសោធន៍វិជ្ជាជីវៈ

លោកស្រី អៀ គុជស៊ាម បានបញ្ចប់ការងារជាកម្មសិក្សាការីនៅមជ្ឈមណ្ឌលស្រាវជ្រាវអនុវត្តច្បាប់ (CREAD) ហើយបន្តការងារជាកម្មសិក្សាការីនៅសមាគមសាលាត្រាជូ ដែលបានផ្តល់ឱ្យលោកស្រីនូវចំណេះដឹងមូលដ្ឋានដ៏រឹងមំា ផ្នែកតាក់តែងឯកសារ វិភាគ និងស្រាវជ្រាវច្បាប់។
លោកស្រីបានចូលបំពេញការងារផ្នែកច្បាប់ក្រុមហ៊ុន និងពាណិជ្ជកម្ម នៅការិយាល័យមេធាវីសិទ្ធិស័ក្តិ ក្នុងឆ្នាំ២០១៦។ ការងារចម្បងរបស់លោកស្រីទាក់ទងនឹងកិច្ចការសាជីវកម្ម និងពាណិជ្ជកម្ម រួមមាន ការផ្តល់ប្រឹក្សា និងការចុះបញ្ជីក្រុមហ៊ុន ការស្នើសុំអាជ្ញាប័ណ្ណនានាទាក់ទងនឹងអាជីវកម្ម ការចុះបញ្ជីផលិតផលផ្សេងៗ ព្រមទាំងការពង្រាងកិច្ចសន្យា និងសេចក្តីជូនដំណឹង។ បន្ថែមពីលើនេះ លោកស្រីក៏ចូលរួមក្នុងកិច្ចការរដ្ឋប្បវេណី ការដោះស្រាយបំណុល កិច្ចការទាក់ទងនឹងពន្ធដារ ការបកប្រែឯកសារគតិយុត្ត និងបញ្ហាវិវាទជាដើម។ ក្រៅពីភាសាខ្មែរ លោកស្រីនិយាយ ភាសាអង់គ្លេស និងភាសាបារំាង។

កម្រិតវប្បធម៌

• សាកលវិទ្យាល័យព្រុចសែល ប្រទេសប៊ែលហ្ស៊ិក និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រទេសកម្ពុជា (បរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញអន្តរជាតិ) (ឆ្នាំ២០១៨)
• សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រទេសកម្ពុជា និងសាកលវិទ្យាល័យលុយមីញែរលីយ៉ុង ២ (បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-បារាំង) (ឆ្នាំ២០១៦