Our Team - សន ឌីសុនីរ៉ា

សន ឌីសុនីរ៉ា

ទីប្រឹក្សាច្បាប់ជាន់ខ្ពស់


  • អ៊ីមែល: dysonyra.sorn@sithisak-lawoffice.com


កញ្ញា សន ឌីសុនីរ៉ា ជាទីប្រឹក្សាច្បាប់ នៃការិយាល័យមេធាវីសិទ្ធិស័ក្តិ។

បទពិសោធន៍វិជ្ជាជីវៈ

មុនពេលចូលបម្រើការងារនៅការិយាល័យមេធាវីសិទ្ធិស័ក្តិ កញ្ញា ឌីសុនីរ៉ា ធ្លាប់បម្រើការងារនៅការិយាល័យច្បាប់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ចំនេះដឹង និងបទពិសោធន៍ទាក់ទង ដំណើរការអនុវត្ត ក្នុងវិស័យពាណិជ្ជកម្ម វិវាទ និងកម្មសិទ្ធិបញ្ញា។ កញ្ញា ចូលបម្រើការងារនៅការិយាល័យសិទ្ធិស័ក្តិ ដោយមានទំនួលខុសត្រូវ ក្នុងការផ្តល់ប្រឹក្សាដល់អតិថិជនទាំងក្នុង និងក្រៅប្រទេសពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗដូចជា ប្រតិបត្តិការពាណិជ្ជកម្ម ការស្នើសុំអាជ្ញាបណ្ណ ការធ្វើរបាយការស្រាវជ្រាវ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា។ បន្ថែមពីនេះ កញ្ញា ផ្តល់សេវាក្នុងការធ្វើសេចក្តីព្រាងកិច្ចសន្យា ការផ្តល់មតិយោបល់ និងការស្រាវជ្រាវផ្នែកច្បាប់ផ្សេងៗទៀត សម្រាប់អតិថិជន និងក្រុមការងារ។ កញ្ញា ជាភ្នាក់ងារម៉ាក ដែលទទួលបានអាជ្ញាបណ្ណ ពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។ កញ្ញា បានចូលរួមក្នុងការជួយសំរេចតាមគោលបំណងរបស់អតិថិជន ឲ្យបានទាន់ពេលវេលាក្នុងការការពារ និងការអនុវត្តសិទ្ធិនៃកម្មសិទ្ធិបញ្ញាតាមរយៈការប្រឹក្សាយោបល់តាមច្បាប់ ក្នុងការចុះបញ្ជីម៉ាក និងការស៊ើបអង្កេតនានា។ កញ្ញា អាចនិយាយ ភាសាខ្មែរ អង់គ្លេស និងបារំាង។

កម្រិតវប្បធម៌

  • សាកលវិទ្យាល័យរូអង់ ប្រទេសបារំាង (បរិញ្ញាបត្រជាន់ខ្ពស់នីតិអន្តរជាតិ – កម្មវីធីអាហារូបករណ៍អឺរ៉ាស្មូស មូនឌូស) (ឆ្នាំ២០១៨)
  • សាកលវិទ្យាល័យប៉ារីស២ ប៉ង់តេអុង-អាសាស (បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិធុរកិច្ចអន្តរជាតិ)(ឆ្នាំ ២០១៦)
  • សាកលវិទ្យាល័យលុយមីញែរលីយ៉ុង២ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ប្រទេសកម្ពុជា (បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-បារាំង) (ឆ្នាំ ២០១៤)