S4 E3: Pledge: Rights and Obligations of Pledgor and Pledgee
9月 7, 2026
ការបញ្ចាំតាមច្បាប់៖ សិទ្ធិ និងកាតព្វកិច្ចរបស់កូនបំណុល និងម្ចាស់បំណុល
Pledge: Rights and Obligations of Pledgor and Pledgee
Topic: Pledged
សេចក្តីផ្តើមអំពីការបញ្ចាំ / Introduction to Pledge
តើបងប្អូនធ្លាប់យកទ្រព្យទៅបញ្ចាំដែរឬទេ? ហើយតើបងប្អូនយល់ច្បាស់អំពី “ការបញ្ចាំ” ហើយឬនៅ?
ថ្ងៃនេះ នាងខ្ញុំសូមលើកយកប្រធានបទមួយដែលទាក់ទងជិតស្និទ្ធនឹងជីវភាពប្រចាំថ្ងៃរបស់យើង គឺ “ការបញ្ចាំ”។
តើការបញ្ចាំមានន័យដូចម្តេច? តាមច្បាប់ ការបញ្ចាំ គឺជាការធានាកាតព្វកិច្ចរបស់កូនបំណុលចំពោះម្ចាស់បំណុល ដោយប្រគល់វត្ថុដែលជាកម្មវត្ថុនៃការបញ្ចាំឱ្យម្ចាស់បំណុលកាន់កាប់។ កម្មវត្ថុនៃការបញ្ចាំ អាចជាចលនវត្ថុ អចលនវត្ថុ ឬសិទ្ធិ។
Have you ever or pledged your property? And do you fully understand what a “Pledge” is?
Hello everyone! Today, I would like to bring up a topic closely related to our daily lives: “Pledge”
What does a pledge mean? According to the law, a Pledge is the securing of a debtor’s obligation to a creditor by handing over the object of the pledge to the creditor to hold. The object of a pledge can be movable property, immovable property, or rights.
លក្ខខណ្ឌតម្រូវនៃការចុះបញ្ជីការបញ្ចាំអចលនវត្ថុ / Registration Requirements for Immovable Property Pledge
ជាទូទៅត្រូវមាន៖
- ពាក្យសុំចុះបញ្ជីការបញ្ចាំ
- ឯកសារបញ្ជាក់អត្តសញ្ញាណរបស់ភាគីពាក់ព័ន្ធ
- ប័ណ្ណដីឬឯកសារបញ្ជាក់កម្មសិទ្ធិពាក់ព័ន្ធ
- និងឯកសារផ្សេងទៀតដែលអាជ្ញាធរតម្រូវ
Normally, you need:
- Application form for pledge registration
- Identification documents of the parties involved
- Land title or relevant proof of ownership documents
- Other documents required by the authority
ចំពោះ ចលនវត្ថុ វិញ ការដែលម្ចាស់បំណុលបន្តកាន់កាប់វត្ថុនោះ គឺជាភស្តុតាងបញ្ជាក់ថា វត្ថុនោះត្រូវបានដាក់បញ្ចាំ។
For movable property, the creditor’s continued possession of the object serves as proof that the item has been pledged.
ចំពោះ ការបញ្ចាំសិទ្ធិ កម្មវត្ថុអាចជា សិទ្ធិលើបំណុល សិទ្ធិលើទ្រព្យសម្បត្តិ ហើយការបញ្ចាំសិទ្ធិនោះ ត្រូវអនុវត្តតាមលក្ខខណ្ឌដែលច្បាប់បានកំណត់។
For a pledge of rights, the object may be a right to claim or property rights, and such pledge must follow the conditions set by law.
ការបញ្ចាំផ្តាច់ / Pledge Forfeiture
តើ “ការបញ្ចាំផ្តាច់” អាចធ្វើបានដែរឬទេ?ចម្លើយគឺ មិនអាចទេ។ ច្បាប់ហាមឃាត់ការបញ្ចាំផ្តាច់ ដែលមានន័យថា ម្ចាស់បំណុលមិនអាចយក ឬចាត់ចែងវត្ថុបញ្ចាំតាមអំពើចិត្តរបស់ខ្លួន ដោយរំលងនីតិវិធីដែលច្បាប់បានកំណត់នោះឡើយ។
Can a “Forfeiture Agreement” (Pledge Forfeiture) Be Made? The answer is No. The law prohibits forfeiture agreements, meaning the creditor cannot take or dispose of the pledged item arbitrarily by bypassing the procedures established by law.
ប្រសិនបើកូនបំណុលមិនអនុវត្តកាតព្វកិច្ច តើម្ចាស់បំណុលអាចរឹបអូសទ្រព្យបញ្ចាំដោយខ្លួនឯងបានឬទេ?
ជាគោលការណ៍ មិនអាចធ្វើដោយឯកឯងបានទេ។ ក្នុងករណីកូនបំណុលបំពានកាតព្វកិច្ច ម្ចាស់បំណុលអាចអនុវត្តសិទ្ធិតាមនីតិវិធីដែលច្បាប់បានកំណត់ ហើយអាចស្នើសុំឱ្យតុលាការយកវត្ថុបញ្ចាំមកបំពេញការសងបំណុល ដោយផ្អែកលើការវាយតម្លៃតម្លៃវត្ថុបញ្ចាំតាមលក្ខខណ្ឌដែលច្បាប់បានកំណត់។ ជាពិសេស ម្ចាស់បំណុលត្រូវ ជូនដំណឹងដល់កូនបំណុលជាមុន អំពីការទាមទាររបស់ខ្លួន មុននឹងអនុវត្តនីតិវិធីបន្ត។សរុបមក ការបញ្ចាំមិនមែនមានន័យថា ម្ចាស់បំណុលមានសិទ្ធិយកទ្រព្យរបស់កូនបំណុលដោយស្វ័យប្រវត្តិនោះទេ។ សិទ្ធិរបស់គូរភាគី ត្រូវអនុវត្តស្របតាមកិច្ចព្រមព្រៀង និងនីតិវិធីដែលច្បាប់បានកំណត់។
Can the Creditor Seize the Pledged Property Directly if the Debtor Defaults?
As a general principle, it cannot be done unilaterally. In the event that the debtor breaches their obligation, the creditor may exercise their rights according to legal procedures and may petition the court to apply the pledged item toward fulfilling the debt repayment, based on an evaluation of the pledged item’s value under conditions set by law. Crucially, the creditor must give prior notice to the debtor regarding their claim before proceeding with further legal action.
In summary, a pledge does not mean that the creditor automatically gains the right to take the debtor’s property. The rights of both parties must be exercised in accordance with the agreement and the procedures specified by law.
ការយល់ដឹងអំពីសិទិ្ធ និងកាតព្វកិច្ចរបស់ខ្លួន គឺជាជំហានដ៏សំខាន់ក្នុងការការពារផលប្រយោជន៍តាមផ្លូវច្បាប់។ ប្រសិនបើបងប្អូនមានចម្អល់ពាក់ព័ន្ធនឹង ការបញ្ចាំ ឬ ការអនុវត្តសិទ្ធិលើទញរពញយបញ្ចាំ សូមស្វែងរកការប្រឹក្សាពីអ្នកជំនាញផ្នែកច្បាប់ ដើម្បីធានាថាការអនុវត្តរបស់បងប្អូនស្របតាមច្បាប់។
Understanding your rights and obligations is a vital step in protecting your legal interests. If you have questions regarding pledges or exercising rights over pledged property, please seek consultation from a legal expert to ensure your actions comply with the law.
