កញ្ញា អ៊ុង សុគន្ធកញ្ញា
កញ្ញា អ៊ុង សុគន្ធកញ្ញា
បទពិសោធន៍វិជ្ជាជីវៈ
នៅការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញា ផ្តោតការងារលើកិច្ចសន្យាអចលនទ្រព្យ និងឯកសារពាក់ព័ន្ធនឹងការសាងសង់នានា។
មុនពេលចូលរួមជាមួយការិយាល័យមេធាវី សិទ្ធិស័ក្តិ កញ្ញា បានទទួលបទពិសោធន៍អនុវត្តជាក់ស្តែង
ពីការិយាល័យមេធាវីចិនមួយ ដោយបានចូលរួមក្នុងការស្រាវជ្រាវផ្នកច្បាប់ ជួយសម្រួលទៅមេធាវីខ្មែរ និងមេធាវីចិន បកប្រែឯកសារផ្នែកច្បាប់ជាភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស ហើយធ្វើការទំនាក់ទំនង និងសម្របសម្រួលជាមួយអតិថិជនជនជាតិចិន។
កញ្ញាមានជំនាញក្នុងការរៀបចំ និងពិនិត្យឡើងវិញឯកសារច្បាប់នានា រួមមានកិច្ចសន្យា និងឯកសារដាក់ទៅតុលាការ។ កញ្ញាក៏ជួយក្នុងការដោះស្រាយបញ្ហា និងការទំនាក់ទំនងជាមួយអតិថិជន ដើម្បីធានាដោយមានប្រសិទ្ធភាព។
កម្រិតវប្បធម៌
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ (បរិញ្ញាបត្រជាន់ខ្ពស់នីតិឯកជន) ឆ្នាំ២០២៥
- សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រាជធានីភ្នំពេញ (បរិញ្ញាបត្រនីតិសាស្រ្ត) ឆ្នាំ២០២២
