语言
LanguagePopup

S3 E4: Trust

10 11 月, 2026

(Trust) បរធនបាលកិច្ច

បរធនបាលកិច្ច គឺជាទំនាក់ទំនងគតិយុត្តមួយដែលបុគ្គលម្នាក់ត្រូវបានគេហៅថាបរធនបាលទាយក ធ្វើការផ្ទេរទ្រព្យសម្បត្តិឬមូលនិធិរបស់ខ្លួនដល់បុគ្គលម្នាក់ទៀតដែលគេហៅថាបរធនបាល ដើម្បីមើលថែរក្សា ប្រើប្រាស់ គ្រប់គ្រង និង/ឬ ចាត់ចែងទ្រព្យសម្បត្តិ ឬមូលនិធិនោះ ដើម្បីជាប្រយោជន៍ដល់បុគ្គលម្នាក់ទៀតដែលគេហៅថាអត្ថគាហកៈ ដោយអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ ភាគីសំខាន់ៗនៅក្នុងបរធនបាលកិច្ចមាន ០៣ (បី) គឺ បរធនបាលទាយក បរធនបាល និងអត្ថគាហកៈ។ បរធនបាលទាយក គឺជាបុគ្គលដែលបង្កើត និងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ច និងផ្តល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។ ចំណែកឯបរធនបាល គឺជាបុគ្គលដែលទទួលសិទ្ធិគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ ឬមូលនិធិដែលទទួលបានពីបរធនបាលទាយក សម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈ។ រីឯអត្ថគាហកៈវិញ គឺសំដៅដល់បុគ្គលដែលទទួលផលប្រយោជន៍ពីបរធនបាលកិច្ច។ បរធនបាលកិច្ច ត្រូវបានបែងចែកជា ០៤ (បួន) ប្រភេទ មានដូចជា៖ – បរធនបាលកិច្ចពាណិជ្ជកម្ម។ – បរធនបាលកិច្ចសាធារណៈ។ – បរធនបាលកិច្ចសង្គម។ និង – បរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច អាចបង្កើតឡើងតាម ០២ (ពីរ) របៀប៖ ទីមួយ គឺតាមរយៈការព្រមព្រៀងរបស់ភាគីដែលត្រូវធ្វើឡើងជាលិខិតបរធនបាលកិច្ច និងទីពីរ គឺតាមរយៈបទប្បញ្ញត្តិជាធរមាន ដោយអនុលោមតាមលក្ខខណ្ឌដែលច្បាប់បានកំណត់។ លក្ខខណ្ឌសុពលភាពនៃបរធនបាលកិច្ច គឺការចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ពោលគឺ បរធនបាលកិច្ចមួយអាចមានសុពលភាពបាន លុះត្រាតែបរធនបាលកិច្ចនោះបានចុះបញ្ជីជាមួយនិយ័តករបរធនបាលកិច្ច ក្នុងរយៈពេលមិនលើសពី ៣ ខែ បន្ទាប់ពីថ្ងៃបង្កើតបរធនបាលកិច្ចនោះ។

如您有需要,随时联系我们