S4 E1: Key Points in Loan Agreements
20 5 月, 2026
បងប្អូនដែលតែងបានឱ្យលុយគេខ្ចី តែងជួបបញ្ហាថា តើគួរធ្វើកិច្ចសន្យាឡើងជាលាយលក្ខណ៍អក្សរឬអត់? ហើយបើធ្វើគួរដាក់ចំណុចសំខាន់អីខ្លះ?
For those who frequently lend money, a common dilemma always pops up: “Should I draft a written agreement? And if I do, what essential points must be included?”
ក្នុងវីដេអូនេះ យើងនឹងព្យាយាមដោះស្រាយចម្ងល់ខាងលើជូនបងប្អូន ដើម្បីឱ្យបងប្អូនអាចយល់កាន់តែច្បាស់ពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់បានមួយកម្រិតទៀត។
In this video, we will clear up these concerns and take your understanding of Loan Agreements to the next level, ensuring your financial interests are fully protected by the law.
Topic: កិច្ចសន្យាខ្ចីបរិភោគ / Loan Consumption.
កិច្ចសន្យាខ្ចីប្រាក់ ឬកិច្ចសន្យាខ្ចីបរិភោគ? / Loan Agreement or Loan for Consumption?
សួស្តីបងប្អូនទាំងអស់គ្នា! បច្ចុប្បន្ន យើងឃើញមានបងប្អូនមួយចំនួនតែងតែជួបបញ្ហា “ឱ្យគេខ្ចីលុយ តែគេមិនសង”។ ដោយសារតែមិនដឹងដោះស្រាយដោយវិធីណា បងប្អូនខ្លះបានឈានទៅដល់ការបង្ហោះរូបភាព វីដេអូ ឬសរសេរខ្លឹមសារមួយចំនួនលើបណ្តាញសង្គមជាដើម ដែលការធ្វើបែបនេះមិនត្រឹមតែមិនអាចជួយឱ្យបងប្អូនបានលុយមកវិញនោះទេ ប៉ុន្តែវាថែមទាំងអាចឱ្យបងប្អូនប្រឈមមុខនឹងបទល្មើសផ្សេងៗទៀតផង។
Hello everyone! Currently, we notice that many creditors frequently face the issue of “lending money to people, but they do not pay it back”. Not knowing how to resolve the issue, some people resort to posting pictures, videos, or writing certain content on social media. However, did you know that doing so not only fails to help you get your money back, but it can also expose you to criminal offenses?
ដូច្នេះ តើបងប្អូនគួរធ្វើដូចម្តេចដើម្បីការពារផលប្រយោជន៍តាមផ្លូវច្បាប់? ថ្ងៃនេះ យើងខ្ញុំនឹងលើកយកចំណុចសំខាន់មួយមកចែករំលែកជូន នោះគឺ៖ កិច្ចសន្យាខ្ចីបរិភោគ ឬយើងហៅសាមញ្ញថា កិច្ចសន្យាខ្ចីប្រាក់។ តើកិច្ចសន្យានេះចាំបាច់ដែរឬទេ? ហើយចំណុចសំខាន់អ្វីខ្លះដែលយើងត្រូវកំណត់ក្នុងកិច្ចសន្យានេះ?
So, what should we do to protect our legal rights and interests? Today, we will share a key point: Loan for Consumption Agreement, or simply called a Loan Agreement. Is this contract necessary? And how should it be prepared to be legally effective?
ចំណុចសំខាន់ទី១៖ ទម្រង់នៃកិច្ចសន្យា / Key Point 1: Form of Contract
យោងតាមក្រមរដ្ឋប្បវេណី កិច្ចសន្យាខ្ចីបរិភោគត្រូវបង្កើតឡើង ដោយការព្រមព្រៀងរវាងអ្នកឱ្យខ្ចី និងអ្នកខ្ចីតែប៉ុណ្ណោះ។ ក្នុងន័យនេះ មានន័យថា ប្រសិនបើបងប្អូនឱ្យលុយគេខ្ចីហើយទោះបីមិនបានធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរក៏ដោយ ក៏ត្រូវបានចាត់ទុកថាមានប្រសិទ្ធិភាពបានដែរ។ ក៏ប៉ុន្តែ ប្រសិនបើ ម្ចាស់បំណុល/កូនបំណុល មិនបានធ្វើកិច្ចសន្យានោះ នៅពេលមានជម្លោះកើតឡើង ភាគីដើមបណ្តឹងនឹងពិបាកក្នុងការស្វែងរកភស្តុតាងក្នុងការបញ្ជាក់ថាខ្លួនពិតជាបានឱ្យលុយគេខ្ចីពិតប្រាកដមែនឬក៏អត់។ បើការប្រាក់វិញ ម្នាក់អះអាងថា១០% ម្នាក់ទៀតអះអាងថាតែ៥%ទេ ចឹងមានតែកិច្ចសន្យាជាលាយលក្ខណ៍អក្សរទេ ដែលជាសម្អាងហេតុម្ចាស់លាស់ ដើម្បីការពារប្រយោជន៍ឱ្យគូភាគី។
According to the Civil Code, a loan for consumption agreement is created solely by consent between the lender and the borrower. In this sense, even if you lend money without making a written agreement, it is still considered legally effective. However, if the creditor/debtor does not make a written contract, when a dispute arises, the plaintiff will find it difficult to present evidence proving whether they actually lent the money. As for the interest rate, if one person claims 10% while the other claims only 5%, only a written contract serves as clear evidence to protect the interests of both parties.
ចំណុចសំខាន់ទី២៖ លក្ខខណ្ឌសំខាន់ៗនៃកិច្ចសន្យា / Key Point 2: Essential Terms of the Contract
លក្ខខណ្ឌសំខាន់ៗនោះរួមមាន៖ ប្រាក់ដើម ការប្រាក់ សំណងការខូចខាតពីការយឺតយ៉ាវ (ឬការប្រាក់យឺតយ៉ាវ) ថ្ងៃកំណត់សងប្រាក់ដើមនិងថ្ងៃកំណត់សងការប្រាក់។
These essential terms include: principal amount, interest, damages for delay (or Default interest), principal repayment due date, and interest payment due date.
ចំណុចសំខាន់ទី៣៖ ការធានាបំណុល / Key Point 3: Debt Guarantee
Regarding the collateral, if the debtor is unable to repay the money according to the contract, the creditor may take that collateral and arrange to sell it at public auction in accordance with legal procedures to use the proceeds to settle the debt.
ចំណុចសំខាន់ផ្សេងៗទៀត / Other Important Points
ចំណុចសំខាន់ៗដែលគួកំណត់ក្នុងកិច្ចសន្យាខ្ចីប្រាក់ មិនមែនមានតែ៣ចំណុចដូចបានរៀបរាប់ជូននេះទេ ក៏មានចំណុចផ្សេងៗទៀតដូចជា អត្តសញ្ញាណរបស់ភាគីកិច្ចសន្យា ក៏ដូចជាថាតើកិច្ចសន្យានេះគួមានសាក្សីឬក៏អត់ជាដើម។
The important terms that should be included in a loan agreement are not limited to the 3 points mentioned above. There are other aspects, such as the identity of the contracting parties and whether the agreement should have witnesses.
ឥលូវនេះបងប្អូនបានដឹងពីចំណុចសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ដូចជាការចែងអំពីការប្រាក់ ឬក៏ការដាក់ទ្រព្យធានាជាដើម ប៉ុន្តែតើអត្រាការប្រាក់ដែលកំណត់ដោយច្បាប់ ឬការចុះបញ្ជីហ៊ីប៉ូតែកនោះមាននីតិវិធីដូចម្តេចដើម្បីធានាប្រយោជន៍របស់បងប្អូនត្រូវបានការពារ និងទទួលស្គាល់ដោយច្បាប់នោះ យើងនឹងចែករំលែកជូននៅវីដេអូក្រោយទៀត។
Now you know the key points regarding loan agreements, such as defining interest rates or placing collateral through hypothec registration. However, what is the interest rate set by law, and what are the procedures for hypothec registration to ensure your interests are legally protected and recognized? We will share more on this in our next video.
