语言
LanguagePopup

Mr. Noeum Sokvichhai, Managing Partner of Sithisak Law Office, delivered a presentation to the core members of the Cambodia Rural Credit Institution Club (RCI) on the topic “Beyond RCI: From Legal Compliance to Strong Governance and Sustainable Growth.”

23 6 月, 2026

[English Below]
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក នឿម សុក្រវិច្ឆ័យ នាយកគ្រប់គ្រងនៃការិយាល័យមេធាវី សិទ្ធិស័ក្តិ បានធ្វើបទបង្ហាញជូនដល់សមាជិកស្នូលនៃក្លឹបគ្រឹះស្ថានឥណទានជនបទកម្ពុជា (RCI) ក្រោមប្រធានបទ «លើសពី RCI៖ ពីអនុលោមភាពតាមបទប្បញ្ញត្តិច្បាប់ ឆ្ពោះទៅកាន់អភិបាលកិច្ចរឹងមាំ និងនិរន្តរភាព»។

បទបង្ហាញនេះបានគូសបញ្ជាក់ថា ការរីកចម្រើនប្រកបដោយនិរន្តរភាព មិនអាចសម្រេចបានដោយគ្រាន់តែការបង្កើនដើមទុន ឬការពង្រីកប្រតិបត្តិការប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាចាប់ផ្តើមពីការរៀបចំស្ថាប័នខាងក្នុងឱ្យបានរឹងមាំ ដោយផ្អែកលើអភិបាលកិច្ចល្អ ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការអនុលោមតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ក្នុងឱកាសនោះផងដែរ សិក្ខាកាមទាំងអស់ទទួលបានទិដ្ឋភាពទូទៅអំពីកាតព្វកិច្ចអនុលោមភាពដែលអនុវត្តចំពោះគ្រឹះស្ថានឥណទានជនបទ (RCI) ដែលតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ។ ជាមួយគ្នានេះដែរ អ្នកចូលរួមក៏ត្រូវបានណែនាំអំពីតម្រូវការអនុលោមភាព និងអភិបាលកិច្ចបន្ថែមផ្សេងទៀត ដែលត្រូវបំពេញសម្រាប់គ្រឹះស្ថានដែលមានបំណងអភិវឌ្ឍខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) ដែលការណ៍នេះ បានផ្តល់នូវការត្រួសត្រាយផ្លូវច្បាស់លាស់មួយសម្រាប់ការពង្រឹង និងការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ស្ថាប័ន។

On 19 June 2026, Mr. Noeum Sokvichhai, Managing Partner of Sithisak Law Office, delivered a presentation to the core members of the Cambodia Rural Credit Institution Club (RCI) on the topic “Beyond RCI: From Legal Compliance to Strong Governance and Sustainable Growth.”

The presentation highlighted that sustainable growth is not achieved merely through increasing capital or expanding operations. Rather, it begins with a strong internal foundation built upon sound corporate governance, effective management, transparency, accountability, responsible lending practices, and adherence to regulatory compliance requirements.
The session also provided participants with a comprehensive overview of the current compliance obligations applicable to RCIs, including requirements imposed by the National Bank of Cambodia and other relevant authorities. In addition, participants were introduced to the additional regulatory and governance requirements applicable to institutions seeking to upgrade from an RCI to a Microfinance Institution (MFI), thereby providing a clearer pathway towards institutional strengthening and sustainable growth.

如您有需要,随时联系我们