Language
LanguagePopup

S3 E3: Land Registration: Supplementary Land Registration

October 6, 2026

ការចុះបញ្ជីដីធ្លីបំពេញបន្ថែម

តាមផែនការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការចុះបញ្ជីដីធ្លីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ មកទល់នឹងពេលបច្ចុប្បន្ន តាមបណ្តាខេត្តមួយចំនួនត្រូវបានចុះបញ្ជីនិងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋរួចរាល់ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបានខកខានក្នុងការចួលរួមវាស់វែង និងបំពេញបែបបទចុះបញ្ជី ដោយប្រការណាមួយ។

យោងសារាចរណែនាំ លេខ ០៦ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០០៦ ប្រជាពលរដ្ឋដែលបានខកខានក្នុងការចូលរួមវាស់វែង និងបំពេញបែបបទចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ អាចដាក់ពាក្យស្នើសុំចុះបញ្ជីដីធ្លីបំពេញបន្ថែមបាន។

នីតិវិធីនៃការចុះបញ្ជីដីធ្លីបំពេញបន្ថែម៖

ជាដំបូងម្ចាស់ដីត្រូវស្នើសុំទៅអាជ្ញាធរ (ការិយាល័យដែនរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល) ដែលទីតាំងដីស្ថិតនៅ។ បន្ទាប់មកអាជ្ញាធរនឹងចុះមកធ្វើការវាស់វែងព្រំដីជូនម្ចាស់ដី។ ប្រសិនបើពុំមានវិវាទណាមួយនៅលើដីដែលស្នើសុំចុះបញ្ជីទេនោះ អាជ្ញាធរនឹងធ្វើការចុះបញ្ជីជូនម្ចាស់ដី។ បន្ទាប់ពីចុះបញ្ជីរួចរាល់ អាជ្ញាធរនឹងធ្វើនីតិវិធីបិទផ្សាយជាសាធារណៈដើម្បីឱ្យបុគ្គលពាក់ព័ន្ធធ្វើការតវ៉ា។ ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ ប្រសិនបើពុំមានការតវ៉ាពីភាគីពាក់ព័ន្ធទេ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចេញប័ណ្ណកម្មសិទ្ធិជូនម្ចាស់ដី។

ឯកសារតម្រូវ៖

១.   អត្តសញ្ញាណប័ណ្ណ

២.   សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ (ចំពោះទ្រព្យដោយឡែក ត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ប្រភេទទ្រព្យ) ឬលិខិតបញ្ជាក់ភាពនៅលីវ

៣.   សៀវភៅស្នាក់នៅ

៤.   ឯកសារសម្គាល់ការកាន់កាប់ដីធ្លី

៥.   ឯកសារពាក់ព័ន្ធផ្សេងទៀត។

Feel free to let us know when you need us