S2 E5: Procedure for the Dissolution of Cohabiting Partner (Marriage Without Registration)
10月 6, 2026
នីតិតវិធីនៃការលែងលះ ឬ ផ្តាច់អនីតិសង្វាស
នៅក្នុងសង្គមកម្ពុជាមានប្តីប្រពន្ធមួយចំនួនបានរៀបការជាមួយគ្នាតាមប្រពៃណីមានសំបុត្រអាពាហ៍ពិពាហ៍
ប៉ុន្តែប្តីប្រពន្ធមួយចំនួនក៏មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ដែរ ដែលការរស់នៅជាមួយគ្នា នេះហៅថា អនីតិសង្វាស ប៉ុន្តែនៅពេលដែលពួកគាត់មិនអាចរួមរស់នៅជាមួយគ្នាបាន គាត់ត្រូវធ្វើដូចម្តេចខ្លះតាមនីតិវិធីច្បាប់ ដើម្បីសុំលែងលះឬ ផ្តាច់អនីតិសង្វាស។
យោងតាម ក្រមរដ្ឋប្បវេណីកម្ពុជា បញ្ញត្តិមាត្រា ៩៥៥ បានចែងថា អាពាហ៍ពិពាហ៍នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការ ចុះបញ្ជីនៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋាន។
តើអាចស្នើសុំលែងលះ ឬផ្តាច់អនីតិសង្វាសបានទេ?
ការលែងលះអនុវត្តចំពោះអាពាហ៍ពិពាហ៍ដែលមានសុពលភាពតាមច្បាប់។ បើមិនមានការចុះបញ្ជីអាពាហ៍
ពិពាហ៍ អ្នកទាំងពីរអាចមិនស្ថិតក្នុងនីតិវិធី លែងលះ ឬផ្តាច់អនីតិសង្វាសតាមផ្លូវតុលាការដូចប្ដី ប្រពន្ធស្របច្បាប់ទេ ប៉ុន្តែពួកគាត់អាចធ្វើកិច្ចព្រម ព្រៀងឈប់រស់នៅជាអនីតិសង្វាស ដោយមានការផ្ដិតមេដៃដឹងឮដោយអាជ្ញាធរមូលដ្ឋាន (មេភូមិ ឬមេឃុំ/ចៅសង្កាត់) ឬធ្វើឡើងដោយមានការដឹងឮពីមេធាវី ឬអ្នកច្បាប់។
បន្ថែមពីនេះ ករណីមិនមានការត្រូវរ៉ូវគ្នាលើ ការកំណត់អំណាចមេបាលើកូន ការចូលជួប ប្រាស្រ័យទាក់ទង
កូន និងសោហ៊ុយ ចិញ្ចឹមបីបាច់រក្សាកូន ប្តីប្រពន្ធ ត្រូវដាក់ពាក្យសុំដីកាសម្រេចទៅតុលាការ យោងតាមបញ្ញត្តិនៃ ក្រមរដ្ឋប្បវេណី និង ច្បាប់ស្តីពីនីតិវិធីនៃរឿងក្តីរដ្ឋប្បវេណីដែលមិនមែនជាបណ្តឹង។ បន្ថែមពីនេះ ក្នុងករណីមានការបែងចែកទ្រព្យសម្បត្តិរួម ត្រូវវដាក់ពាក្យបណ្តឹងទាមទារបែងចែកទ្រព្យសម្បត្តិរួម ទៅតុលាការ។
សូមអរគុណ។
