Study Visit by Sala Traju Law Students to Sithisak Law Office
May 20, 2026
ក្រុមការងារនៃការិយាល័យមេធាវី សិទ្ធិស័ក្តិ មានកិត្តិយសស្វាគមន៍និស្សិតផ្នែកនីតិសាស្ត្រ ដែលមកពី#សមាគមសាលាត្រាជូ មកទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់អំពីសេវាកម្មផ្នែកច្បាប់ បរិយាកាសការងារវិជ្ជាជីវៈ និងបទពិសោធន៍ជាក់ស្តែងក្នុងវិស័យច្បាប់។
Sithisak Law Office was honored to welcome a group of university law students from Sala Traju Association for a study visit to learn more about legal services, the professional working environment, and practical experiences in the legal sector.


ក្នុងឱកាសនេះ លោក នឿម សុក្រវិច្ឆ័យ នាយកគ្រប់គ្រង បានចែករំលែកនូវបទពិសោធន៍ និងផ្តល់អនុសាសន៍សំខាន់ៗដល់និស្សិត អំពីការរៀបចំផែនការអនាគត ការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការកសាងភាពជឿជាក់ និងសីលធម៌វិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនក្លាយជាអ្នកជំនាញផ្នែកច្បាប់ប្រកបដោយគុណភាពនាពេលអនាគត។
During the session, Mr. Noeum Sokvichhai, Managing Partner, shared valuable insights and advice with the students on future planning, self-improvement, building personal credibility, professional ethics, and preparing themselves to become competent legal professionals in the future.


យើងខ្ញុំសូមជូនពរដល់និស្សិតទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងអាជីពនាពេលខាងមុខ។
We sincerely wish all students success in their studies and future careers.
